ប្រវត្តរិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
- វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (វ.ស.ក.ក) បានបង្កើតនៅឆ្នាំ១៩៥៥ ដោយសមាគមអ្នកដាំកៅស៊ូនៅកម្ពុជា។
- នៅឆ្នាំ ១៩៧០-១៩៩០ សកម្មភាពស្រាវជ្រាវរបស់ វ.ស.ក.ក ត្រូវបានផ្អាកដោយប្រទេសមានសង្គ្រាម
- វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ត្រូវបានបង្កើតឡើងវិញដោយប្រកាសលេខ១០៣១.៣៧០ចត.២ខ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៩១ និងក្លាយជាគ្រឹៈស្ថានសាធារណៈរដ្ឋបាល ដោយអនុក្រឹត្យលេខ៦៥អនក្រ.បក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៧ និងកែសម្រួលឡើងវិញដោយអនុក្រឹត្យលេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩
- នៅឆ្នាំ២០០១ វ.ស.ក.ក ចូលជាសមាជិកទី១៦ របស់ IRRDB
- ឆ្នាំ២០០៨ មន្ទីរពិសោធន៍ជាតិយថាប្រភេទនៃ វ.ស.ក.ក ជាមន្ទីរពិសោធន៍ជាតិ ដំបូងគេដែលត្រូវបានទទួលស្គាល់តាមស្ដង់ដារអន្ដរជាតិ ISO/IEC 17025: 2005
- ឆ្នាំ២០០៩ មន្ទីរពិសោធន៏ជាតិយថាប្រភេទត្រូវបានទទួលស្គាល់ជាមន្ទីរពិសោធន៏យោងនៅក្នុងតំបន់ចំពោះកៅស៊ូ TSR ដោយសមាគមកៅស៊ូអន្តរជាតិ IRA
- ឆ្នាំ២០០៧និង២០១៦ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាស្រាវជ្រាវ និងអភិវឌ្ឍកៅស៊ូអន្ដរជាតិ
- ឆ្នាំ២០១៧ វ.ស.ក.ក ចូលជាសមាជិករបស់ HRPP