តួនាទី ទស្សនវិស័យ និងបេសកកម្ម
I. តួនាទី៖
ដឹកនាំ និងសម្រេចរាល់សកម្មភាពស្រាវជ្រាវ និងពិសោធន៍ សំដៅជម្រុញការអភិវឌ្ឍ លើគ្រប់ផ្នែក នៃដំណាំកៅស៊ូទូទៅ និងចូលរួមក្នុងរាល់សកម្មភាព នៃការជម្រុញផ្នែកបចេ្ចកទេសសុវឌ្ឍកម្ម នៃគុណភាពកៅស៊ូ និងតម្លៃផលិតកម្មកៅស៊ូ ។
II. ទស្សនវិស័យ និងបេសកកម្ម៖
- ទ្រទ្រង់ដល់ការអនុវត្តរាល់កម្មវិធីអភិវឌ្ឍន៍ដំណាំកៅស៊ូ តាមការសិក្សាអំពីលក្ខណៈវិនិច្ឆ័យ ការតាមដាន និងវាយតម្លៃលទ្ធផល តាមការរៀបចំសម្រួលឯកសារផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុ និងតាមការធ្វើវិញ្ញាបនកម្មច្បារពូជនិងថ្នាលបណ្តុះកូនកៅស៊ូ
- ចាត់ចែងផ្តល់ពូជល្អៗតាមការបញ្ចូល សាកល្បង បង្កើត បង្កើន និងការផ្សព្វផ្សាយពូជ
- ត្រួតពិនិត្យគុណភាពកៅស៊ូ និងចេញវិញ្ញាបនបត្របញ្ចាក់ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
- បង្កើត និងកំណត់បទដ្ឋានស្តីពីគុណភាពកៅស៊ូ
- ចាត់ចែងមធ្យោបាយធ្វើលក្ខណៈវិនិច្ឆ័យ និងវិភាគ
- សហការបណ្តុះបណ្តាល ចែកចាយព័ត៌មាន ផ្សព្វផ្សាយ និងផ្ទេរបច្ចេកវិទ្យាថ្មី តាមការផ្តួចផ្តើមរបស់វិទ្យាស្ថាន ឬតាមសំណើរបស់ដៃគូក្នុងប្រទេស និងក្រៅប្រទេសនិងចាត់ចែងគ្រប់សកម្មភាព ដែលជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍប្រព័ន្ធកៅស៊ូព្រមទាំងកែលម្អនូវការយល់ដឹងក្នុងវិស័យនេះ។